Friday, February 17, 2017

មើលរូបនេះហើយ ទើបដឹង សព្វថ្ងៃ ឱក សុគន្ធកញ្ញា មាននាឡិកា សុទ្ធម៉ាកល្បីៗ មានតម្លៃថ្លៃ ច្រើនដល់ថ្នាក់ហ្នឹង!

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ និងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កញ្ញា ឱក សុគន្ធកញ្ញា បច្ចុប្បន្នប្រជាប្រិយភាពក៏ហាក់ដូចជាឡើងស្រឺតៗតែម្តង។
កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀងសម្បូរប្រជាប្រិយភាពរូបនេះ ក៏បានបង្ហាញនាឡិកាដៃសុទ្ធតែម៉ាកប្រ៊េនៗ ល្បីៗ ស្អាតៗ និងមានតម្លៃថ្លៃៗទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនជាច្រើននាក់។
ទន្ទឹមគ្នានឹងនេះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហើរសារយ៉ាងខ្លីថា៖ «ប៉ុណ្ណឹងប្រើម៉េចគ្រាន់...!»។ ក្នុងនោះយើងឃើញ មាននាឡិកាសុទ្ធតែម៉ាកស្អាតៗ កំពុងតម្រៀបគ្នាជាជួរ នៅក្នុងប្រអប់យ៉ាងស្អាត។ ស្រលាញ់មួយណា ចង់ប្រើម៉ាកណា រើសបានតាមចិត្ត ប៉ុណ្ណឹងហើយកញ្ញា សុគន្ធកញ្ញា នៅថាប្រើមិនគ្រាន់ទៀត៕
តោះទៅមើលនាឡិកាស្អាតៗរបស់នាងទាំងអស់គ្នា៖ 
ឱក សុគន្ធកញ្ញា


EmoticonEmoticon