Showing posts with label កម្សាន្ត. Show all posts
Showing posts with label កម្សាន្ត. Show all posts

Sunday, February 26, 2017

ស្រីម៉ុច អាយុក៏ច្រើន ហើយមានកូន៣ទៀត តែកុំមើល សម្រស់នាង នៅតែខ្ញង់ដដែល!

ភ្នំពេញ៖ បើទោះបី អតីតតារាសម្តែងស្រី ស៊ិចស៊ី អ្នកនាង ស្រីម៉ុច បានចាកចេញពីពិភពសិល្បៈក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន លើសម្រស់ដ៏ស្រស់សោភា និង រាងស៊ិចស៊ីរបស់នាង។ នាពេលបច្ចុប្ប តារាស្រីរូបនេះ បានរស់នៅជាមួយនឹងស្វាមី និងកូន៣នាក់ ប្រុស២ ស្រី១ នៅប្រទេសសឹង្ហបុរី យ៉ាងមានក្តីសុខបំផុត។


ទន្ទឹមនឹងជីវិតសុខសាន្ត មានសុភមង្គលយ៉ាងពេញលេញ ជាមួយនឹងក្រុមគ្រួសារ អ្នកនាង ស្រីម៉ុច ក៏នៅតែមិនភ្លេចពីរឿង ថែទាំរូបសម្រស់របស់នាង ឲ្យនៅវ័យក្មេង និងស្រស់ស្អាតដដែលផងដែរ។ រូបថតជាច្រើនសន្លឹក ដែលស្រីម៉ុច តែងបង្ហោះតាមបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថារូបនាង នៅតែស៊ិចស៊ី ជាមួយនឹងរូបរាងស្លីមស្រឡូន បើទោះបីពេលនេះ នាងវ័យជ្រេ និងមានកូនទៅដល់៣នាក់ក៏ដោយ។
មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរពីនាង ដែលចេះមើលថែ សម្រស់ និងរូបរាង របស់នាងបានយ៉ាងល្អ ហើយក៏មានអ្នកខ្លះ បានប្រាថ្នាចង់បានរូបសម្ផស្សស្អាត ដូចនាងផងដែរ នៅពេលពួកគេវ័យច្រើនទៅ៕ តោះមើល រូបសម្រស់របស់ ស្រីម៉ុច នាពេលបច្ចុប្បន្ន ថានៅតែស្អាត និងស៊ិចស៊ីដដែល ឬក៏អត់៖


Saturday, February 25, 2017

សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​ បុរស​ទាំងនោះ​ត្រូវបាន បដិសេធ​ស្នេហ៍​ ទាំងអស់​

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​បុរស​ទាំងនោះ ​ត្រូវបានបដិសេធ​ស្នេហ៍​ទាំងអស់​ ។ បើតាមការអះអាងរបស់កញ្ញា សុខ ពិសី បាន​ប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុង​ពេលនេះ​មាន​បុរសៗ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ច្រើន​អ្នក​ បានមក​ចូល​ស្ដីដណ្ដឹង​នាង​។
តែ​គួរ​ឲ្យ​ស្ដាយ​បុរស ​ទាំងនោះ​ត្រូវបាន ពិសី បដិសេធ​ស្នេហ៍​ទាំងអស់​ ។​ តារាចម្រៀងស្រីរូបនេះបន្តថា ​បុរសៗ​ដែល​ចូល​ស្ដីដណ្ដឹង សុខ ពិសី មាន​មន្ត្រីរាជការ​តារា​សម្ដែង និង​ចម្រៀង​ជាដើម​។ មូលហេតុ​ដែល​នាង​មិន​ព្រម​ទទួល យក​បុរស​ទាំងនោះ មិន​បានន័យថា​ស្អប់ខ្ពើម​គិត​មាន​ឬ​ក្រ​ទេ​។ តែ​អ្វីដែល​សំខាន់​មួយរយៈ​នេះ នាង​ជាប់រវល់​ជាមួយ​ការងារ​សិល្បៈ​។
ម្យ៉ាងទៀត មិនទាន់​ ចង់​គិតគូរ​ពី​ស្នេហា​ផង ព្រោះ​ឃើញ​គូស្នេហ៍​នៅក្នុង​រង្វង់​សិល្បៈ​មួយចំនួន​ បែកបាក់​គ្នា​ជា​បន្តបន្ទាប់ ហេតុដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​ទុក​បេះដូង​ឲ្យ​នៅ​ទំនេរ​សិន​ ។ ​កញ្ញា សុខ ពិសី បន្ថែមថា បុរសៗ ដែល​ចង់បាន​នាង​ខ្ញុំ ភាគច្រើន​គាត់​ចូល​មកដល់​ លោកប៉ា​ខ្ញុំ​តែម្ដង​បង ទោះបី​គាត់​ចូល​ស្ដីដណ្ដឹង​ខ្ញុំ​មិនបាន ក៏​គាត់​មិន​ខឹង​ខ្ញុំ​ដែរ ពួកយើង​នៅតែ​រក្សា​ទំនាក់ទំនង​ ដូចដើម​គ្មានអ្វី​ប្រែប្រួល​ទេ​បង ទាំង​អ្នកសិល្បៈ​ដូចគ្នា និង​ក្រៅ​សិល្បៈ តែ​នាង​ខ្ញុំ​សុំ​បញ្ចេញ​ឈ្មោះ​ អ្នក​នៅក្នុង​រង្វង់​សិល្បៈ​ទេ​បង ​​។​
សូមជម្រាបថា ​សម្រាប់​គូ​អនាគត ពិសី មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា យក​អ្នកសិល្បៈ​ដូចគ្នា ឬក៏​មន្ត្រីរាជការ​នោះទេ គ្រប់យ៉ាង​អាស្រ័យទៅលើ​ពេលវេលា និង​ព្រហ្ម​លិខិត​ជា​អ្នកកំណត់​ ៕
ប្រភព ៖ LookingToday

Thursday, February 23, 2017

ស្អែកនេះ រឿង «វិកលចរិត» នឹងចាក់បញ្ចាំងនៅបន្ទាយមានជ័យ ចូលរួមទស្សនាទាំងអស់គ្នា!

ភ្នំពេញ៖ រឿង «វិកលចរិត» ដែលទើបតែទទួលបានពានរង្វាន់ Screening Award ពីប្រទេសចិនកាលពីចុងឆ្នាំ២០១៦ និងជារឿងទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នាពេលនេះកំពុងតែបន្ដដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យហើយ។
នេះបើតាមទំព័រ ហ្វេសប៊ុកផលិតកម្មមាតុចក្រ បានឲ្យដឹងយ៉ាងច្បាស់ថា រឿង «វិកលចរិត» នឹងធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃសុក្រទី ២៤ស្អែកនេះរហូតដល់ថ្ងៃអង្គារទី ២៨ កុម្ភៈ នៅរោងKL3D ផ្លូវចូលទឹកស្អាត។ នេះតាមសម្ដីលោក ហ៊ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿង «វិកលចរិត» បានបង្ហាញឲ្យដឹងថា លោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ ក្នុងខេត្ដបន្ទាយមានជ័យនេះផ្ទាល់តែម្ដង ហើយលោកសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យសម្តេចឪ មកចូលរួមទស្សនា ខ្សែភាពយន្ដខ្មែរនេះទាំងអស់គ្នា ដែលនេះជាខ្សែភាពយន្ដមួយមានទាំងអ្នកក្នុងស្រុក និងក្រៅស្រុកបានទទួលស្គាល់ ថាពិតជាល្អ។ សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យខ្សែភាពយន្ដខ្មែរ!

Wednesday, February 22, 2017

ឌី សូនីតា ឈឺចាប់ហួសថ្លែង ពេលផលិតករ បរទេសកាត់ប្លង់ចេញ ស្ទើរទាំងស្រុងពីរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»

ភ្នំពេញ៖ តារាសម្តែងស្រី ដែលកំពុងតែ ឡើងកូដ កញ្ញា ឌី សូនីតា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ បានបង្ហាញអារម្មណ៍ក្រៀមក្រំ ឈឺចាប់ហួសថ្លែង ខណៈដែលការ សម្តែងរបស់នាង មានទាំងឈុតធំ និងតូចប្រមាណ១០ប្លង់ ក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានផលិតករ បរទេសកាត់ចោល ដោយទុកឲ្យនាងតែមួយប្លង់ ។ ទឹកមុខស្រពោន ក្រៀមក្រំអារម្មណ៍ឈឺចាប់ បានកើតឡើងចំពោះ តារាស្រី កញ្ញា ឌី សូនីតា ក្រោយពីនាងបាន ចូលរួមទស្សនា ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្មែរគឺ រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» នៅខេត្តសៀមរាប ដែលមានវត្តមានរបស់នាង ចូលរួមសម្តែងរយៈពេល១ខែកន្លះ និងមានការសម្តែង ជាឈុតគ្រួសារមួយ និងមានប្លង់ធំៗមួយចំនួន សរុបប្រមាណ១០ប្លង់ ត្រូវបានផលិតករបរទេស កាត់ចោលស្ទើរទាំងស្រុង ដោយទុកត្រឹមតែមួយប្លង់ សម្រាប់នាងដោយមួយប្លង់នោះ បានឃើញមុខនាងបន្តិច ហើយមិនបាននិយាយអ្វីឡើយ ។

ដោយសារតែ បែបនេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះ ខូចចិត្តស្ទើរទប់ ទឹកភ្នែកមិនជាប់ ព្រោះថានៅពេល ដែលចូលរួម សម្តែងរឿងនេះ នាងបានធ្វើការ លែងលះច្រើន ទាំងការថតប្រឹង សម្តែងហើយ និងសុខចិត្តកាត់សក់ ខ្លីពិតទៀត តែលទ្ធផលបែរជា មានផលអវិជ្ជមាន សម្រាប់នាងទៅវិញ ។
កញ្ញា ឌី សូនីតា បានបង្ហាញចំណាប់ អារម្មណ៍ថា នាងខូចចិត្តឈឺចាប់ និងពិបាកធ្វើ អារម្មណ៍ណាស់ នៅពេលដែលឃើញ ការសម្តែងរបស់នាងជាច្រើន ត្រូវបានគេកាត់ចោល នាងពិបាកធ្វើចិត្តណាស់ ហើយសម្រាប់ ហេតុផលយ៉ាងណា បានជាគេកាត់នាង ក៏មិនទាន់បានដឹងច្បាស់ទេ អ្វីដែលនាងដឹងគ្រាន់តែ បានទទួលទូរស័ព្ទ ពីក្រុមការងារថតគេថា កាត់ឈុតសម្តែងនាងហើយ ពោលពាក្យសុំទោស និងឲ្យនាងធ្វើចិត្ត តែអារម្មណ៍នេះវាពិតជាពិបាក ទទួលយកណាស់ ។
បើទោះជាតារាស្រីរូបនេះ បង្ហាញអារម្មណ៍ អាក់អន់ស្រពន់ចិត្តក៏ពិតមែន តែនាងនៅតែ រំលេចអារម្មណ៍សប្បាយ និងមានមោទនភាព ដែលបានចូលរួមសម្តែង នៅក្នុងរឿងរបស់ តារាហូលីវូដ លោកស្រី អេនជេលីណា ជូលីថា នាងពិតជាមានអារម្មណ៍ រំភើបដែលបាន ចូលរួមសម្តែងរឿង ដែលជាប្រវតិ្តសាស្ត្រ របស់កម្ពុជា និងបានយល់ពី អារម្មណ៍ឈឺចាប់ ការបាត់បង់សាច់ញាតិ ភ្លើងសង្គ្រាមភាព លំបាកជាច្រើនទៀត ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ ឆ្លងកាត់កន្លងមក ខ្សែភាពយន្តបានធ្វើឲ្យ នាងយល់ពីអារម្មណ៍ ឈឺចាប់នេះ កាន់តែខ្លាំង ៕



Monday, February 20, 2017

សម្រស់នារីស្បែកខ្មៅ ជនជាតិអាមេរិកម្នាក់នេះ កំពុងតែទាក់ទាញ អ្នកលេងអ៊ីនធឺណេតរាប់សែននាក់!

អាមេរិក៖ នាង Lolita ឬ Black Hannah Montana ក្មេងស្រីជំទង់ជនជាតិអាមេរិកនៅទ្វីបអាហ្រ្វិក ដែលកើតមកព្រមជាមួយនឹងសម្បុរស្បែកពណ៌ខ្មៅក្រឹប ទម្រង់មុខដ៏ស្អាត កែវភ្នែកភ្លឺថ្លា និងបបូរមាត់ក្រាស់ដ៏ទាក់ទាញ កំពុងតែបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើននាក់ ដាក់ឈ្មោះហៅក្រៅឱ្យនាងថា «Black Barbie» ព្រោះតែនាងមានសម្រស់ស្រស់ស្អាត ប្រៀបដូចជាតុក្កតា Barbie ពណ៌ខ្មៅយ៉ាងដូច្នោះដែរ។
ដោយសារតែភាពស្រស់ស្អាតជាមួយនឹងសម្បុរស្បែកដ៏ខ្មៅដូចជាសូកូឡារបស់នាង ធ្វើឱ្យបណ្តាអ្នកលេងអ៊ីនធឺណេតច្រើនជាង ១៨០,០០០ នាក់ ចូលទៅតាមដាននាងនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែក៏មានការសម្តែងភាពមិនពេញចិត្តពីមនុស្សមួយចំនួនតូចផងដែរ សម្រាប់ការតុបតែងខ្លួនរបស់នាង Lolita។
ទោះបីជាយ៉ាងនេះក្តី ក៏អ្នកនិយមលេងអ៊ីនធឺណេតភាគច្រើននៅតែចូលចិត្ត និងភា្ញក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់នាង និងបានធ្វើឱ្យពួកគេមានការឱ្យតម្លៃទៅលើអ្នកដែលមានស្បែកខ្មៅ។
នាង Lolita ក៏បានប្រាប់ឲ្យដឹងផងដែរថា នាងមានមោទនភាពណាស់ចំពោះស្បែកដ៏ខ្មៅរលោងរបស់នាង ដែលមានតាំងពីកំណើតមកដូច្នេះ។
មិនតែប៉ុណ្ណោះ Lolita ក៏បានបង្ហើបថា នាងចង់ឱ្យស្រ្តីនៅក្នុងពិភពលោកទាំងអស់ ក្លាហាន ហ៊ានបញ្ចេញពីភាពស្រស់ស្អាតរបស់ខ្លួនចេញមកខាងក្រៅ តាមរយៈពណ៌សម្បុរស្បែករបស់ខ្លួន។
នាង Lolita ក៏សង្ឃឹមនៅក្នុងចិត្តថាថ្ងៃណាមួយខ្លួននឹងអាចក្លាយជាតារាបង្ហាញម៉ូតឱ្យទស្សនាវដ្តីដើរម៉ូតដ៏ពេញនិយមមួយ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ដែលនឹងមកអង្រួនពិភពហ្វេសស៊ិន (Fashion) របស់ពិភពលោកបានឱ្យទទួលស្គាល់សម្រស់របស់មនុស្សស្បែកខ្មៅ ៕
ទស្សនាកម្រងរូបភាពរបស់នាង ដែលបានដកស្រង់ចេញពីបណ្តាញអ៊ីនស្តារក្រាមដូចតទៅ៖
នាង Lolita

ទេព បូព្រឹក្ស បង្ហោះរូបដៃពាក់ចិញ្ចៀនគូស្នេហ៍ ធ្វើឱ្យអ្នកគាំទ្រសង្ស័យថា ជាដៃរបស់ G-Devith!

ភ្នំពេញ៖ យប់មិញនេះក្រោយរូបថតមួយសន្លឹករបស់ តារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានបង្ហោះនៅលើហ្វេសប៊ុករបស់នាង បានធ្វើឱ្យមានការចាប់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។
ដោយរូបថតនោះ គឺជារូបដៃពាក់ចិញ្ចៀនគូស្នេហ៍ដ៏យ៉ាងផ្អែមល្ហែម ជាមួយនឹងបុរសម្នាក់ ព្រមជាមួយនឹងសារខ្លី បង្កប់អត្ថន័យស្នេហា ពីកញ្ញា ទេព បូព្រឹក្ស ថា៖
«នេះជាចិញ្ចៀនដំបូងបង្អស់ ហើយអ្នកក៏ជាមនុស្សទីមួយហើយ ដែលពាក់ឲ្យខ្ញុំ មិនដឹងថាថ្ងៃស្អែកទៅជាយ៉ាងណាទេ តែសំខាន់ពេលដែលយើងនៅជាមួយគ្នាបង និងអូនស្រលាញ់គ្នាខ្លាំងខ្លាំង សប្បាយចិត្តរាល់ថ្ងៃ Sweet រាល់ថ្ងៃ HAPPY VALENTINE'S DAY»។
រូបថតដៃពាក់ចិញ្ចៀនគូស្នេហ៍នោះ ក៏ត្រូវបានគេសង្ស័យថាប្រាកដជាដៃ របស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith ជាមិនខាន។
ទោះជាយ៉ាងនេះក្តី ក៏យើងមិនឃើញ កញ្ញា ទេព បូព្រឹក្ស បកស្រាយអ្វីនោះដែរ ទាក់ទងនឹងចិញ្ចៀនគូស្នេហ៍មួយវង់នោះ។ យ៉ាងណាមិញនេះគ្រាន់តែជាយល់ឃើញរបស់អ្នកស្រលាញ់គាំទ្រ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត តែប៉ុណ្ណោះ៕ 
ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត

ទោះបី តារាចម្រៀង៣ដួងនេះ កំពុងមានរឿងអាស្រូវល្បីក្នុងហ្វេសប៊ុកយ៉ាងណា ក៏ពួកគេនៅតែ.....

ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មួយរយៈពេលចុងក្រោយនេះ មហាជនកំពុងតែចាប់អារម្មណ៍ និងតាមដានយ៉ាងស្អិត រវាង តារាចម្រៀង៣ដួង នៅក្នុងផលិតកម្មរស្មីហង្សមាស មាន អ្នកនាង ពេជ្រ សោភា កញ្ញា ទេព បូព្រឹក្ស លោក ងួន ចាន់ដេវីត ដែលពួកគេ កំពុងត្រូវបានមហាជនសង្ស័យថា មានទំនាស់ផ្ទៃក្នុងជាមួយគ្នា។
រហូតមកទល់ពេលនេះ តារាចម្រៀងទាំង៣ មិនទាន់បកស្រាយ ពីរឿងគ្រប់យ៉ាងនោះទេ គ្រាន់តែភាគច្រើន ពួកគេចូលចិត្តបង្ហើរសារប្លែកៗ តាមបណ្តាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ។
ទោះបីពួកគេមិនបង្ហើបអ្វីក៏ដោយ ក៏រឿងមួយចំនួន អាចធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍បានថា លោក ដេវីត លែងឡើងច្រៀងជាមួយនឹង អ្នកនាង ពេជ្រ សោភា ហើយដូចជាផ្តាច់ទំនាក់ទំនងជាមួយគ្នាតាមរយៈបណ្តាញសង្គមទាំងស្រុង ដែលកន្លងមក អ្នកគាំទ្រ តែងតែឃើញ ពួកគេចូលចិត្តលេងComment ជាមួយគ្នា ទៅវិញទៅមក។ ជាពិសេស បែរជាថ្មីៗនេះ លោក ដេវីត ទៅបង្កើនការជិតស្និទ្ធជាមួយនឹង កញ្ញា ទេព បូព្រឹក្សវិញ ទាំងដឹងថា នាង និង អ្នកនាង ពេជ្រ សោភា មិនត្រូវគ្នានោះឡើយ ហើយថែមទាំងមានពាក្យចចាមអារ៉ាមថា បូព្រឹក្ស និងដេវីត កំពុងតែទាក់ទងស្នេហាជាមួយនឹងគ្នា បញ្ឈឺពេជ្រ សោភា ថែមទៀតផង។
ប៉ុន្តែងាកមកមើល ការងារសិល្បៈរបស់ពួកគេវិញម្តង ក្រោយពីមានរឿងអាស្រូវយ៉ាងដូច្នេះ តើពួកគេទៅជាយ៉ាងណា?
វាជារឿងមួយដែលអាចនិយាយបានថា ដូចជាសំណាងរបស់ពួកគេក៏ថាបាន ទោះបីផ្ទុះរឿងអាស្រូវយ៉ាងណាក៏ដោយ ក៏តារាទាំង៣ដួងនេះ នៅតែទទួលបានការគាំទ្រ និងទីផ្សារសិល្បៈរបស់ពួកគេ ក៏កាន់តែជោគជ័យខ្លាំងជាងមុន។
ដោយកាលពីម្សិលមិញនេះ ពួកគេបានឡើងច្រៀងលើឆាកតន្រ្តីខុសៗគ្នា ដែលអ្នកនាង ពេជ្រ សោភា បានទៅច្រៀងដល់ ខេត្ត មណ្ឌលគីរី រីឯ កញ្ញា ទេព បូព្រឹក្ស បានឡើងច្រៀង នៅកោះពេជ្រ និងលោក ដេវីត ទៅច្រៀងដល់ខេត្ត បាត់ដំបង ឯណោះ។
ទាំងនេះ ពិតជាសបញ្ជាក់បានថា បើទោះបី តារាទាំង៣ មានរឿងអាស្រូវតជាប់មករហូតក៏ដោយ ក៏មិនបានធ្វើឲ្យពួកគេ បាត់ប្រជាប្រិយភាព បាត់បង់ចំណូល រឺស្រុតចុះការងារសិល្បៈនោះទេ គឺថ្មីៗនេះ សន្ទុះនៃការគាំទ្រ របស់អ្នកនាង ពេជ្រ សោភា កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត កាន់តែខ្លាំងជាងមុនទៅទៀត៕
អ្នកនាង ពេជ្រ សោភា ទៅច្រៀង នៅខេត្ត មណ្ឌលគីរី
កញ្ញា ទេព បូព្រឹក្ស ទៅច្រៀង នៅកោះពេជ្រ
លោក ងួន ចាន់ដេវីត ទៅច្រៀងនៅ ខេត្ត បាត់ដំបង