Monday, February 20, 2017

ទេព បូព្រឹក្ស បង្ហោះរូបដៃពាក់ចិញ្ចៀនគូស្នេហ៍ ធ្វើឱ្យអ្នកគាំទ្រសង្ស័យថា ជាដៃរបស់ G-Devith!

ភ្នំពេញ៖ យប់មិញនេះក្រោយរូបថតមួយសន្លឹករបស់ តារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានបង្ហោះនៅលើហ្វេសប៊ុករបស់នាង បានធ្វើឱ្យមានការចាប់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។
ដោយរូបថតនោះ គឺជារូបដៃពាក់ចិញ្ចៀនគូស្នេហ៍ដ៏យ៉ាងផ្អែមល្ហែម ជាមួយនឹងបុរសម្នាក់ ព្រមជាមួយនឹងសារខ្លី បង្កប់អត្ថន័យស្នេហា ពីកញ្ញា ទេព បូព្រឹក្ស ថា៖
«នេះជាចិញ្ចៀនដំបូងបង្អស់ ហើយអ្នកក៏ជាមនុស្សទីមួយហើយ ដែលពាក់ឲ្យខ្ញុំ មិនដឹងថាថ្ងៃស្អែកទៅជាយ៉ាងណាទេ តែសំខាន់ពេលដែលយើងនៅជាមួយគ្នាបង និងអូនស្រលាញ់គ្នាខ្លាំងខ្លាំង សប្បាយចិត្តរាល់ថ្ងៃ Sweet រាល់ថ្ងៃ HAPPY VALENTINE'S DAY»។
រូបថតដៃពាក់ចិញ្ចៀនគូស្នេហ៍នោះ ក៏ត្រូវបានគេសង្ស័យថាប្រាកដជាដៃ របស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith ជាមិនខាន។
ទោះជាយ៉ាងនេះក្តី ក៏យើងមិនឃើញ កញ្ញា ទេព បូព្រឹក្ស បកស្រាយអ្វីនោះដែរ ទាក់ទងនឹងចិញ្ចៀនគូស្នេហ៍មួយវង់នោះ។ យ៉ាងណាមិញនេះគ្រាន់តែជាយល់ឃើញរបស់អ្នកស្រលាញ់គាំទ្រ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត តែប៉ុណ្ណោះ៕ 
ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត


EmoticonEmoticon