អាមេរិក៖ នាង Lolita ឬ Black Hannah Montana ក្មេងស្រីជំទង់ជនជាតិអាមេរិកនៅទ្វីបអាហ្រ្វិក ដែលកើតមកព្រមជាមួយនឹងសម្បុរស្បែកពណ៌ខ្មៅក្រឹប ទម្រង់មុខដ៏ស្អាត កែវភ្នែកភ្លឺថ្លា និងបបូរមាត់ក្រាស់ដ៏ទាក់ទាញ កំពុងតែបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើននាក់ ដាក់ឈ្មោះហៅក្រៅឱ្យនាងថា «Black Barbie» ព្រោះតែនាងមានសម្រស់ស្រស់ស្អាត ប្រៀបដូចជាតុក្កតា Barbie ពណ៌ខ្មៅយ៉ាងដូច្នោះដែរ។

ដោយសារតែភាពស្រស់ស្អាតជាមួយនឹងសម្បុរស្បែកដ៏ខ្មៅដូចជាសូកូឡារបស់នាង ធ្វើឱ្យបណ្តាអ្នកលេងអ៊ីនធឺណេតច្រើនជាង ១៨០,០០០ នាក់ ចូលទៅតាមដាននាងនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែក៏មានការសម្តែងភាពមិនពេញចិត្តពីមនុស្សមួយចំនួនតូចផងដែរ សម្រាប់ការតុបតែងខ្លួនរបស់នាង Lolita។

ទោះបីជាយ៉ាងនេះក្តី ក៏អ្នកនិយមលេងអ៊ីនធឺណេតភាគច្រើននៅតែចូលចិត្ត និងភា្ញក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់នាង និងបានធ្វើឱ្យពួកគេមានការឱ្យតម្លៃទៅលើអ្នកដែលមានស្បែកខ្មៅ។
នាង Lolita ក៏បានប្រាប់ឲ្យដឹងផងដែរថា នាងមានមោទនភាពណាស់ចំពោះស្បែកដ៏ខ្មៅរលោងរបស់នាង ដែលមានតាំងពីកំណើតមកដូច្នេះ។
មិនតែប៉ុណ្ណោះ Lolita ក៏បានបង្ហើបថា នាងចង់ឱ្យស្រ្តីនៅក្នុងពិភពលោកទាំងអស់ ក្លាហាន ហ៊ានបញ្ចេញពីភាពស្រស់ស្អាតរបស់ខ្លួនចេញមកខាងក្រៅ តាមរយៈពណ៌សម្បុរស្បែករបស់ខ្លួន។
នាង Lolita ក៏សង្ឃឹមនៅក្នុងចិត្តថាថ្ងៃណាមួយខ្លួននឹងអាចក្លាយជាតារាបង្ហាញម៉ូតឱ្យទស្សនាវដ្តីដើរម៉ូតដ៏ពេញនិយមមួយ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ដែលនឹងមកអង្រួនពិភពហ្វេសស៊ិន (Fashion) របស់ពិភពលោកបានឱ្យទទួលស្គាល់សម្រស់របស់មនុស្សស្បែកខ្មៅ ៕
ទស្សនាកម្រងរូបភាពរបស់នាង ដែលបានដកស្រង់ចេញពីបណ្តាញអ៊ីនស្តារក្រាមដូចតទៅ៖

















EmoticonEmoticon