ខ្សែភាពយន្ត ដំណើរទៅទិសខាងលិច ដែលទស្សនិកជន ធ្លាប់បានស្គាល់ថាជាខ្សែភាពយន្តនិយាយពីថាំងចេញទៅចម្លងធម៌ កាលពីក្មេងៗពេលនេះចេញវគ្គថ្មីហើយ ជាខ្សែភាពយន្ត ដែលមានភាពល្បីល្បាញតាំងពីឆ្នាំ១៩៨៦ មកម្ល៉េះដែលជារឿងភាគល្បីមកដល់សព្វថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថារឿង ដំណើរទៅទិសខាងលិច កាលពីវគ្គ១ ដែលដឹកនាំដោយលោក Stephen Chow ដែលទស្សនិកជនស្គាល់គាត់ថា ជាតារាកំប្លែងដ៏ល្បី លោក Tinfy នោះទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ហើយចំពោះវគ្គថ្មីនេះក៏មិនធ្វើអោយទស្សនិកជន ខកបំណងដែរ វគ្គថ្មីនេះកាន់តែពិសេស ជាងវគ្គមុនទៅទៀតព្រោះថាតួអង្គថាំងចេញជាប្រុសស្អាតសំលេងពិរោះ Kris Wu ដែលធ្លាប់ជាអតីតសមាជិកក្រុមចម្រៀង EXO ផងដែរ។ ខ្សែភាពយន្តនេះ ទទួលបានសិទ្ធផ្តាច់មុខនាំចូលដោយ Sony Studio ដែលនេះពិតជាដំណឹងល្អ មួយសម្រាប់ទស្សនិកជនផងដែរ ។

ទស្សនិកជននឹងបានទស្សនារឿង ដំណើរទៅទិសខាងលិច៖ វគ្គបង្ក្រាបបិសាច ជាខ្សែភាពយន្តដែលមាន ភាពកំប្លុកកំប្លែងសើចមិនជិនណាយ ជាមួយ ស៊ុនអ៊ូខុង សិស្សប្អូនជ្រូកប៉ាជេ សិសស្សប្អូនទី៣ អាសា និងជាពិសេសទៅទៀតនោះតួថាំងចេញដែលជាប្រុសស្អាតមហាកំពូលកូរនោះនឹងធ្វើអោយទស្សនិកជនធ្វើសើចផ្អើលរោងមិនខាន។ ខ្សែភាពយន្តនេះផ្អែកតាមរឿងប្រលោមលោកយុទ្ធសិល្ប៍ចិនពីបុរាណ ដំណើរឆ្ពោះទៅភាគខាងលិច មានតារាល្បី Kris Wu, Lin Gengxin ,Yao Chen, Lin Yun , Bao Bei`er, Da Peng , Wang Likun, Wang Duo , Zhang Mei`er និងកីឡាបាល់បោះ-ដែលក្លាយជាតារា Mengke Bateer ។
ចង់ដឹងកាន់តែច្បាស់ថាល្អមើលប៉ុណ្ណានោះកុំភ្លេច មកទស្សនាទាំងអស់គ្នានៅគ្រប់រោងកុន ដែលចាប់បញ្ចាំងនេះតទៅជា 3D។






ទស្សនា Trailer នៅទីនេះ៖

EmoticonEmoticon