Thursday, February 16, 2017

មហាជនកំពុងដៀល ងួន ចាន់ ដេវីត ថាជាមនុស្សរមិលគុណ...?

ភ្នំពេញ៖ ថ្មីៗនេះ រឿងរ៉ាវរបស់តារាចម្រៀងពេញនិយម លោក ងួន ចាន់ដេវីត កំពុងមានការកក្រើកខ្លាំងមែនទែន នៅក្នុងស្រទាប់មហាជន ជាពិសេសគឺបណ្តាមិត្តយុវវ័យអ្នកគាំទ្រ ទាក់ទងទៅនឹងដំណឹងដែលលេចឮថា លោក និងអ្នកនាង ពេជ្រ សោភា ដែលជាអ្នកមានគុណ ក្នុងការផ្តួចផ្តើមចូលវិស័យសិល្បៈ កំពុងតែមានភាពរកាំរកូសជាមួយគ្នា អាចនឹងឈានដល់ការបែកបាក់គ្នាថែមទៀតផង។
ក្រោយលោក ងួន ចាន់ដេវីត ក៏ចេះតែបង្ហោះសារប្លែកៗនៅក្នុងហ្វេសប៊ុករបស់ខ្លួន ក៏បានធ្វើឱ្យមហាជនមួយចំនួនដៀលលោក ដេវីត ថាជាមនុស្សរមិលគុណ ជាក្រពើ ជាដើម។  
ទន្ទឹមនឹងនេះឪពុករបស់លោកដេវីត ថ្មីៗនេះក៏បានផុសសារនៅក្នុងហ្វេសប៊ុករបស់ខ្លួនដែរ ក្រោយរឿងរបស់កូនប្រុសខ្លួន កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ឪពុកដេវីតថា៖ «អាក្អូនជាឈ្មោះដែលខ្ញុំធ្លាប់ហៅ ប៉ុន្មានថ្ងៃនេះមានព័ត៌មានជាច្រើនដែលនិយាយពីគាត់ ខ្ញុំបានសួរគាត់ថាហេតុអ្វីកូនមិនបកស្រាយប្រាប់មហាជនកុំឱ្យយល់ខុសពីកូន? គាត់ប្រាប់ខ្ញុំថាខ្ញុំមិនអាចនិយាយបានទេឪ ខ្ញុំសុខចិត្តឱ្យគេហៅខ្ញុំថាក្រពើតែដាច់ខាតខ្ញុំមិនអាចយករឿងមិនល្អរបស់គាត់ ប្រាប់មហាជនឲ្យដឹងឡើយ។ ជាចុងក្រោយខ្ញុំចង់និយាយថាឯករាជ្យ ជាចំនុចខ្ពស់បំផុតដែលខ្ញុំចង់បាន ខ្ញុំមិនចង់ឃើញកូនប្រុសរបស់ខ្ញុំគាត់មិនសប្បាយចិត្តនោះទេ ហើយដាច់ខាតខ្ញុំមិនឲ្យគាត់ធ្វើជាអំពៅឡើយ»
ក្រោយសាររបស់ឪពុកតារាចម្រៀងល្បីឈ្មោះ លោក ងួន ចាន់ដេវីត ដូច្នេះ ក៏បានធ្វើឱ្យមនុស្សមួយចំនួន ថាលោកកាន់ជើងកូន និងបង្ហាញពីភាពមិនពេញចិត្តជាច្រើនទៀត។ ស្របគ្នានេះ ងួន ចាន់ដេវីត ក៏ប្រាប់ក្នុងហ្វេសប៊ុកខ្លួនថា៖ «បើចង់ជេរ ជេរខ្ញុំមក កុំជេរ ឪពុកខ្ញុំ សុំទោសអ្នកទាំងអស់គ្នាផង ខ្ញុំពស់ ខ្ញុំក្រពើ ដូច្នោះជេរខ្ញុំចុះ កុំប៉ះពាល់អ្នកមានគុណខ្ញុំ ធម្មតាគាត់ឪខ្ញុំមិនឱ្យគាត់នៅខាងខ្ញុំ ចង់ឱ្យគាត់កាន់ជើងអ្នកដទៃឬយ៉ាងមិច? ខ្ញុំក្រពើ ខ្ញុំពស់ ដៀលខ្ញុំចុះ»។
ទោះបីជាយ៉ាងនេះក្តី ដេវីត ក៏មិនទាន់បានប្រាប់ឱ្យមហាជនបានដឹងច្បាស់លាស់នៅឡើយដែរ សម្រាប់រឿងនេះ ហើយយើងក៏រង់ចាំការបកស្រាយជានិច្ច។
គួរឱ្យដឹងដែរថា ស្របពេលដែលអ្នកនាង ពេជ្រ សោភា កំពុងតែមានទំនាក់ទំនង ស្នេហាយ៉ាងស្អិតរមួតជាមួយកម្លោះសង្ហា ឆឹម សក្កដា ក៏មានព័ត៌មានលេចឮថាលោក ងួន ចាន់ដេវីត អាក់អន់ស្រពន់ចិត្ត ទើបធ្វើឱ្យលោកចង់ងាកទៅរកដៃគូថ្មីជាមួយស្រីស្អាត ទេព បូព្រឹក្សវិញ។ មិនតែប៉ុណ្ណោះ ក៏មានពាក្យចចាមអារ៉ាមដែរថា តារាចម្រៀងវ័យក្មេងលោក ងួន ចាន់ ដេវីត អាចនឹងដើរចេញពីផលិតកម្មរស្មីហង្សមាសផង ដើម្បីទៅចាប់ដៃគូជាមួយ កញ្ញា ទេព បូព្រឹក្ស វិញ ខណៈដែលអ្នកទាំងពីរនេះ កំពុងតែមានភាពផ្អែមល្ហែម និងល្បីថាកំពុងមានស្នេហាជាមួយគ្នាផងដែរ៕
ចុះប្រិយមិត្តទាំងអស់គ្នាវិញយល់យ៉ាងណាដែរ?
ងួន ចាន់ដេវីត
ពេជ្រ សោភា


EmoticonEmoticon