Sunday, February 26, 2017

ស្រីម៉ុច អាយុក៏ច្រើន ហើយមានកូន៣ទៀត តែកុំមើល សម្រស់នាង នៅតែខ្ញង់ដដែល!

ភ្នំពេញ៖ បើទោះបី អតីតតារាសម្តែងស្រី ស៊ិចស៊ី អ្នកនាង ស្រីម៉ុច បានចាកចេញពីពិភពសិល្បៈក៏ដោយ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន លើសម្រស់ដ៏ស្រស់សោភា និង រាងស៊ិចស៊ីរបស់នាង។ នាពេលបច្ចុប្ប តារាស្រីរូបនេះ បានរស់នៅជាមួយនឹងស្វាមី និងកូន៣នាក់ ប្រុស២ ស្រី១ នៅប្រទេសសឹង្ហបុរី យ៉ាងមានក្តីសុខបំផុត។


ទន្ទឹមនឹងជីវិតសុខសាន្ត មានសុភមង្គលយ៉ាងពេញលេញ ជាមួយនឹងក្រុមគ្រួសារ អ្នកនាង ស្រីម៉ុច ក៏នៅតែមិនភ្លេចពីរឿង ថែទាំរូបសម្រស់របស់នាង ឲ្យនៅវ័យក្មេង និងស្រស់ស្អាតដដែលផងដែរ។ រូបថតជាច្រើនសន្លឹក ដែលស្រីម៉ុច តែងបង្ហោះតាមបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថារូបនាង នៅតែស៊ិចស៊ី ជាមួយនឹងរូបរាងស្លីមស្រឡូន បើទោះបីពេលនេះ នាងវ័យជ្រេ និងមានកូនទៅដល់៣នាក់ក៏ដោយ។
មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរពីនាង ដែលចេះមើលថែ សម្រស់ និងរូបរាង របស់នាងបានយ៉ាងល្អ ហើយក៏មានអ្នកខ្លះ បានប្រាថ្នាចង់បានរូបសម្ផស្សស្អាត ដូចនាងផងដែរ នៅពេលពួកគេវ័យច្រើនទៅ៕ តោះមើល រូបសម្រស់របស់ ស្រីម៉ុច នាពេលបច្ចុប្បន្ន ថានៅតែស្អាត និងស៊ិចស៊ីដដែល ឬក៏អត់៖


Saturday, February 25, 2017

សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​ បុរស​ទាំងនោះ​ត្រូវបាន បដិសេធ​ស្នេហ៍​ ទាំងអស់​

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែ​គួរ​ឲ្យ​ស្ដាយ​បុរស​ទាំងនោះ ​ត្រូវបានបដិសេធ​ស្នេហ៍​ទាំងអស់​ ។ បើតាមការអះអាងរបស់កញ្ញា សុខ ពិសី បាន​ប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុង​ពេលនេះ​មាន​បុរសៗ​ទាំង​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ច្រើន​អ្នក​ បានមក​ចូល​ស្ដីដណ្ដឹង​នាង​។
តែ​គួរ​ឲ្យ​ស្ដាយ​បុរស ​ទាំងនោះ​ត្រូវបាន ពិសី បដិសេធ​ស្នេហ៍​ទាំងអស់​ ។​ តារាចម្រៀងស្រីរូបនេះបន្តថា ​បុរសៗ​ដែល​ចូល​ស្ដីដណ្ដឹង សុខ ពិសី មាន​មន្ត្រីរាជការ​តារា​សម្ដែង និង​ចម្រៀង​ជាដើម​។ មូលហេតុ​ដែល​នាង​មិន​ព្រម​ទទួល យក​បុរស​ទាំងនោះ មិន​បានន័យថា​ស្អប់ខ្ពើម​គិត​មាន​ឬ​ក្រ​ទេ​។ តែ​អ្វីដែល​សំខាន់​មួយរយៈ​នេះ នាង​ជាប់រវល់​ជាមួយ​ការងារ​សិល្បៈ​។
ម្យ៉ាងទៀត មិនទាន់​ ចង់​គិតគូរ​ពី​ស្នេហា​ផង ព្រោះ​ឃើញ​គូស្នេហ៍​នៅក្នុង​រង្វង់​សិល្បៈ​មួយចំនួន​ បែកបាក់​គ្នា​ជា​បន្តបន្ទាប់ ហេតុដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​ទុក​បេះដូង​ឲ្យ​នៅ​ទំនេរ​សិន​ ។ ​កញ្ញា សុខ ពិសី បន្ថែមថា បុរសៗ ដែល​ចង់បាន​នាង​ខ្ញុំ ភាគច្រើន​គាត់​ចូល​មកដល់​ លោកប៉ា​ខ្ញុំ​តែម្ដង​បង ទោះបី​គាត់​ចូល​ស្ដីដណ្ដឹង​ខ្ញុំ​មិនបាន ក៏​គាត់​មិន​ខឹង​ខ្ញុំ​ដែរ ពួកយើង​នៅតែ​រក្សា​ទំនាក់ទំនង​ ដូចដើម​គ្មានអ្វី​ប្រែប្រួល​ទេ​បង ទាំង​អ្នកសិល្បៈ​ដូចគ្នា និង​ក្រៅ​សិល្បៈ តែ​នាង​ខ្ញុំ​សុំ​បញ្ចេញ​ឈ្មោះ​ អ្នក​នៅក្នុង​រង្វង់​សិល្បៈ​ទេ​បង ​​។​
សូមជម្រាបថា ​សម្រាប់​គូ​អនាគត ពិសី មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា យក​អ្នកសិល្បៈ​ដូចគ្នា ឬក៏​មន្ត្រីរាជការ​នោះទេ គ្រប់យ៉ាង​អាស្រ័យទៅលើ​ពេលវេលា និង​ព្រហ្ម​លិខិត​ជា​អ្នកកំណត់​ ៕
ប្រភព ៖ LookingToday

Thursday, February 23, 2017

Messi ​ចង់​ឲ្យ​កីឡាករ​​៣​នាក់​នេះ​​​​​ ចេញ​ពី​​ Barcelona ​​នៅ​រដូវ​កាល​ក្រោយ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​ចង់​​ឲ្យ​មិត្ត​រួម​ក្រុម​​​៣​នាក់​ ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ ក្រោយ​ចប់​រដូវ​កាល​​នេះ និង​ចង់​ឲ្យ​អ្នកចាត់ការ​ Luis Enrique ​ចាក​ចេញ​ពី​តំណែង​​ផង​ដែរ។ ​នេះ​បើ​តាម​​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ។
Barcelona ​បាន​ចាញ់​ PSG ​នៅ​ UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​​កាល​ពី​សប្តាហ៍​មុន​ ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ជា​ច្រើន​​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ​ចំណែក​ឯ​ Messi ​ក៏​លេង​ពុំ​សូវ​បាន​ល្អ​ដែរ​ក្នុង​ប្រកួត​នោះ​ ហើយ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​ចង់​​ឲ្យ​ក្លឹប​រុះរើ​ក្រុម​មួយ​ចំនួន​ធំ មុន​រដូវ​កាល​ថ្មី​ចាប់​​ផ្ដើម។
បើ​តាម​សារព័ត៌មាន​ Diario Gol​​ ​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ថា​ ​Messi ​ចង់​​ឃើញ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Andre Gomes ​និង​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​២​នាក់​ Lucas Digne និង​ Jeremy Mathieu ​ចាក​ចេញ​ពី​ក្លឹប ហើយ​​ចង់​ឲ្យ​​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ Enrique ​ចាក​ចេញ​ទៀត​ផង៕

ស្អែកនេះ រឿង «វិកលចរិត» នឹងចាក់បញ្ចាំងនៅបន្ទាយមានជ័យ ចូលរួមទស្សនាទាំងអស់គ្នា!

ភ្នំពេញ៖ រឿង «វិកលចរិត» ដែលទើបតែទទួលបានពានរង្វាន់ Screening Award ពីប្រទេសចិនកាលពីចុងឆ្នាំ២០១៦ និងជារឿងទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នាពេលនេះកំពុងតែបន្ដដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យហើយ។
នេះបើតាមទំព័រ ហ្វេសប៊ុកផលិតកម្មមាតុចក្រ បានឲ្យដឹងយ៉ាងច្បាស់ថា រឿង «វិកលចរិត» នឹងធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃសុក្រទី ២៤ស្អែកនេះរហូតដល់ថ្ងៃអង្គារទី ២៨ កុម្ភៈ នៅរោងKL3D ផ្លូវចូលទឹកស្អាត។ នេះតាមសម្ដីលោក ហ៊ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿង «វិកលចរិត» បានបង្ហាញឲ្យដឹងថា លោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ ក្នុងខេត្ដបន្ទាយមានជ័យនេះផ្ទាល់តែម្ដង ហើយលោកសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យសម្តេចឪ មកចូលរួមទស្សនា ខ្សែភាពយន្ដខ្មែរនេះទាំងអស់គ្នា ដែលនេះជាខ្សែភាពយន្ដមួយមានទាំងអ្នកក្នុងស្រុក និងក្រៅស្រុកបានទទួលស្គាល់ ថាពិតជាល្អ។ សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យខ្សែភាពយន្ដខ្មែរ!

Wednesday, February 22, 2017

រំភើបមែនៗ! អង្គការ NASA ប្រកាសរកឃើញ «ភពចំនួន០៧ គោចរជុំវិញផ្កាយមួយ ដែល០៣ក្នុងចំណោមនោះ អាចមានជីវិត!»

ប៉ារីស)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃអង្គការ​ណាសា (NASA) នាពេលថ្មីៗនេះ​បានប្រកាសឲ្យដឹង​អំពីរបក​គំហើញ​ដ៏​អស្ចារ្យ​​បំផុត​មួយ​​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក​នៃការរកឃើញ​ដ៏ថ្មីសន្លាង​នូវភព​ចំនួន​០៧​​ ដែលវិល​ជុំវិញ​ប្រព័ន្ធ​ផ្កាយ​តូចមួយ ដែលប្រការ​នេះកំពុង​បើកទូលាយ​នូវ​ទីតាំង​ដ៏ប្រសើរ​ជាងគេបង្អស់​សម្រាប់ការស្រាវជ្រាវ​ក៏ដូចជាស្វែង​រុករក​ជីវិត​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាម​ប្រភពព័ត៌មាន​ដដែល​ ភពថ្មីទាំង០៧ខាងលើ​មានទំហំ​ និងទម្ងន់ប្រហាក់​ប្រហែល​នឹងភពផែនដី​របស់យើង​ដែរ​និង​ភាគ​​ច្រើន​ផ្សំ​ឡើង​​ពី​ថ្ម ហើយ​ភព​បី​​នៅ​ក្នុង​ចំណោម​នោះមាន​សភាពសាកសម​បំផុតក្នុងការ​ធ្វើជាទីជ្រកកោន​របស់ផ្ទៃទឹកដ៏​ធំល្វឹងល្វឺយ​ដែលអាចទ្រទ្រង់​ជីវិត​បាន​។ ម៉្យាងវិញទៀត​អ្វីដែលសំខាន់​ជាងនេះទៅទៀត​នោះគឺថា​រយៈចម្ងាយរបស់​ពួកវាពីភពផែនដី និងកម្រិត​ពន្លឺនៃផ្កាយ​របស់ពួកវា​មានឈ្មោះ​ថា Trappist-1 នឹងអនុញ្ញាត​ឲ្យអវកាសយានិក​ធ្វើការបែងចែក​បរិយាកាសនៃ​ភពនីមួយៗ ដើម្បីស្វែង​រកសញ្ញានៃ​សារធាតុទាំងឡាយ​នៃសកម្ម​ភាព​​របស់ភាវៈមាន​ជីវិត។
គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ Trappist-1 ដែលស្ថិតនៅ​ចម្ងាយត្រឹមតែ​ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភព​របស់យើងនោះ មានចំនួនភព​ដែលមាន​ទំហំ​ប្រហាក់​ប្រហែលនឹងផែនដី ​ហើយវិលជុំវិញ​ប្រព័ន្ធផ្កាយតែមួយគត់​ច្រើនជាង​បង្អស់ ហើយប្រព័ន្ធ​ផ្កាយតូចនេះ​មានសីតុណ្ហភាព​មិនក្តៅពេក​រហូត​ដល់ធ្វើឲ្យទឹកក្លាយ​ជារំហួត និងមិនត្រជាក់​ពេករហូតដល់ធ្វើអ្វីៗ​ក្លាយជាទឹកកក​នោះឡើយ​។ ក្រុមអ្នកវិទ្យាសាស្រ្ត​បានចាប់ផ្តើមតាមដាន​មើល Trappist-1 ដែលជាកូនផ្កាយ​តូចមួយមានទំហំមិន​ដល់១០ភាគរយ​នៃទំហំរបស់ព្រះអាទិត្យ​ឡើយនោះ ជាមួយនឹង​កែវយឺតអវកាស​ដ៏មានអនុភាពមួយ​កាលពីឆ្នាំ២០១០ និងក្នុងឆ្នាំ២០១៥​បានធ្វើចេញ​របាយការណ៍ថា​​មានភព​ចំនួន​បី​វិល​​ជុំវិញ​វា។ ក្រោយមក​ទៀតពួកគេបានរកឃើញ​ថាភពទាំងអស់ដែលស្ថិត​ក្នុងប្រព័ន្ធផ្កាយ Trappist មានចំនួនសរុប​០៧ភព។ ដោយឡែកបើ​ធ្វើការប្រៀបធៀបពី​ចម្ងាយរវាង​ព្រះអាទិត្យ​របស់យើង​ និងភព​របស់វា​វិញ​ក្រុមគ្រួសារ​នៃប្រព័ន្ធផ្កាយ Trappist-1 ស្ថិតក្នុងចង្កោម​​យ៉ាងកៀក​ជាមួយគ្នា។ ជាការពិតណាស់​កូនផ្កាយនោះ និងភពទាំងពីររបស់វាជាមួយ​ដំណើរគោចរមាន រយៈ​ពេលចាប់ពី១​ថ្ងៃកន្លះរហូតដល់​​១២​ថ្ងៃនោះ គឺស្ថិតនៅក្នុងគន្លង និងគម្លាត​ដូចព្រះអាទិត្យ​យើង និងភពភពពុធ​ ប៉ុន្តែ Trappist-1 ធ្វើការបញ្ចេញ​ធាតុវិទ្យុសកម្ម និងសីតុណ្ហភាពក្នុងកម្រិតដ៏ទាប​សមរម្យមួយ ដូច្នេះវាអាចធ្វើឲ្យបរិយាកាស ស្ថិតក្នុងចន្លោះ​ពីសូន្យទៅ​​មួយរយអង្សាសេប៉ុណ្ណោះ៕