Showing posts with label កីឡា. Show all posts
Showing posts with label កីឡា. Show all posts

Thursday, February 23, 2017

Messi ​ចង់​ឲ្យ​កីឡាករ​​៣​នាក់​នេះ​​​​​ ចេញ​ពី​​ Barcelona ​​នៅ​រដូវ​កាល​ក្រោយ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​ចង់​​ឲ្យ​មិត្ត​រួម​ក្រុម​​​៣​នាក់​ ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ ក្រោយ​ចប់​រដូវ​កាល​​នេះ និង​ចង់​ឲ្យ​អ្នកចាត់ការ​ Luis Enrique ​ចាក​ចេញ​ពី​តំណែង​​ផង​ដែរ។ ​នេះ​បើ​តាម​​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ។
Barcelona ​បាន​ចាញ់​ PSG ​នៅ​ UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​​កាល​ពី​សប្តាហ៍​មុន​ ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ជា​ច្រើន​​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ​ចំណែក​ឯ​ Messi ​ក៏​លេង​ពុំ​សូវ​បាន​ល្អ​ដែរ​ក្នុង​ប្រកួត​នោះ​ ហើយ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​ចង់​​ឲ្យ​ក្លឹប​រុះរើ​ក្រុម​មួយ​ចំនួន​ធំ មុន​រដូវ​កាល​ថ្មី​ចាប់​​ផ្ដើម។
បើ​តាម​សារព័ត៌មាន​ Diario Gol​​ ​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ថា​ ​Messi ​ចង់​​ឃើញ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Andre Gomes ​និង​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​២​នាក់​ Lucas Digne និង​ Jeremy Mathieu ​ចាក​ចេញ​ពី​ក្លឹប ហើយ​​ចង់​ឲ្យ​​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ Enrique ​ចាក​ចេញ​ទៀត​ផង៕

Tuesday, January 31, 2017

“បែក​ថ្ងៃ​​នេះ មិន​ប្រាកដ​ថា​មិន​វិល​វិញ... ខ្ញុំ​យំ ​ព្រោះ​តែ​អ្នក​ទាំង​អស់​គ្នា” ចាន់ វឌ្ឍនាកា

ក្រោយ​ពី​ការ​លា​គ្នា​ជាមួយ​អ្នក​គាំទ្រ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់មិញ ​ដោយ​ម្នាក់​ៗ​ទឹក​ភ្នែក​ហូរ​ស្រក់​ដោយ​មិន​ដឹង​ខ្លួន​នោះ ​ខ្សែ​ប្រយុទ្ធ ​ចាន់ ​វឌ្ឍនាកា ​បាន​សរសេរ​សារ​មួយ​ផ្ញើ​ជូន​អ្នក​គាំទ្រ។

ដោយ​អត្ថន័យ​សារ​នោះ​ពិត​ជា​មាន​ន័យ​មែនទែន ​ដែល​ចង់​បញ្ជាក់​ថា​រូបគេ​ចាកចេញ​ទៅ​មែន ប៉ុន្តែ​នៅ​ថ្ងៃ​ណាមួយ​នឹង​ត្រលប់​មក​ជួយ​កម្ពុជា​និង​ក្រុម​បឹង​កេត​អង្គរ​វិញ​ជាក់ជា​មិន​ខាន។ ​ទឹក​ភ្នែក​របស់​អ្នក​ស្រុក​កំពត​ម្នាក់​នេះ​ស្រក់​យប់​មិញ ​គឺ​ដោយសារ​តែ​ទំហំ​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ​អម​ជាមួយ​ចម្រៀង​មួយ​បទ​របស់​ក្លឹប​ទៀត​នោះ​គឺ​កាន់​តែ​មាន​មនោសញ្ចេតនា​ហួស​ទៅ​ទៀត។
​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​​បឹង​កេត​អង្គរ​​ ចាន់ វឌ្ឍនាកា ​បាន​ចុះ​កុង​ត្រា​លើ​កិច្ច​សន្យា​ខ្ចី​ជើង​ចំនួន ១​រដូវ​កាល​ កាល​ពី​ល្ងាច​​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ នេះ​ជា​មួយ​ក្លឹប Fujieda MYFC របស់​ប្រទេស​ជប៉ុន៕​