Thursday, February 23, 2017

ស្អែកនេះ រឿង «វិកលចរិត» នឹងចាក់បញ្ចាំងនៅបន្ទាយមានជ័យ ចូលរួមទស្សនាទាំងអស់គ្នា!

ភ្នំពេញ៖ រឿង «វិកលចរិត» ដែលទើបតែទទួលបានពានរង្វាន់ Screening Award ពីប្រទេសចិនកាលពីចុងឆ្នាំ២០១៦ និងជារឿងទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នាពេលនេះកំពុងតែបន្ដដំណើរទៅកាន់ខេត្ដបន្ទាយមានជ័យហើយ។

នេះបើតាមទំព័រ ហ្វេសប៊ុកផលិតកម្មមាតុចក្រ បានឲ្យដឹងយ៉ាងច្បាស់ថា រឿង «វិកលចរិត» នឹងធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃសុក្រទី ២៤ស្អែកនេះរហូតដល់ថ្ងៃអង្គារទី ២៨ កុម្ភៈ នៅរោងKL3D ផ្លូវចូលទឹកស្អាត។ នេះតាមសម្ដីលោក ហ៊ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿង «វិកលចរិត» បានបង្ហាញឲ្យដឹងថា លោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ ក្នុងខេត្ដបន្ទាយមានជ័យនេះផ្ទាល់តែម្ដង ហើយលោកសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យសម្តេចឪ មកចូលរួមទស្សនា ខ្សែភាពយន្ដខ្មែរនេះទាំងអស់គ្នា ដែលនេះជាខ្សែភាពយន្ដមួយមានទាំងអ្នកក្នុងស្រុក និងក្រៅស្រុកបានទទួលស្គាល់ ថាពិតជាល្អ។ សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជួយលើកស្ទួយវិស័យខ្សែភាពយន្ដខ្មែរ!


EmoticonEmoticon