ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុខ ពិសី ប្រកាសថា មានអ្នកចូលស្តី តែគួរឲ្យស្ដាយបុរសទាំងនោះ ត្រូវបានបដិសេធស្នេហ៍ទាំងអស់ ។ បើតាមការអះអាងរបស់កញ្ញា សុខ ពិសី បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា ក្នុងពេលនេះមានបុរសៗទាំងក្នុង និងក្រៅរង្វង់សិល្បៈច្រើនអ្នក បានមកចូលស្ដីដណ្ដឹងនាង។
តែគួរឲ្យស្ដាយបុរស ទាំងនោះត្រូវបាន ពិសី បដិសេធស្នេហ៍ទាំងអស់ ។ តារាចម្រៀងស្រីរូបនេះបន្តថា បុរសៗដែលចូលស្ដីដណ្ដឹង សុខ ពិសី មានមន្ត្រីរាជការតារាសម្ដែង និងចម្រៀងជាដើម។ មូលហេតុដែលនាងមិនព្រមទទួល យកបុរសទាំងនោះ មិនបានន័យថាស្អប់ខ្ពើមគិតមានឬក្រទេ។ តែអ្វីដែលសំខាន់មួយរយៈនេះ នាងជាប់រវល់ជាមួយការងារសិល្បៈ។
ម្យ៉ាងទៀត មិនទាន់ ចង់គិតគូរពីស្នេហាផង ព្រោះឃើញគូស្នេហ៍នៅក្នុងរង្វង់សិល្បៈមួយចំនួន បែកបាក់គ្នាជាបន្តបន្ទាប់ ហេតុដូច្នេះហើយទើបសម្រេចចិត្តទុកបេះដូងឲ្យនៅទំនេរសិន ។ កញ្ញា សុខ ពិសី បន្ថែមថា បុរសៗ ដែលចង់បាននាងខ្ញុំ ភាគច្រើនគាត់ចូលមកដល់ លោកប៉ាខ្ញុំតែម្ដងបង ទោះបីគាត់ចូលស្ដីដណ្ដឹងខ្ញុំមិនបាន ក៏គាត់មិនខឹងខ្ញុំដែរ ពួកយើងនៅតែរក្សាទំនាក់ទំនង ដូចដើមគ្មានអ្វីប្រែប្រួលទេបង ទាំងអ្នកសិល្បៈដូចគ្នា និងក្រៅសិល្បៈ តែនាងខ្ញុំសុំបញ្ចេញឈ្មោះ អ្នកនៅក្នុងរង្វង់សិល្បៈទេបង ។
សូមជម្រាបថា សម្រាប់គូអនាគត ពិសី មិនទាន់ប្រាកដក្នុងចិត្តទេថា យកអ្នកសិល្បៈដូចគ្នា ឬក៏មន្ត្រីរាជការនោះទេ គ្រប់យ៉ាងអាស្រ័យទៅលើពេលវេលា និងព្រហ្មលិខិតជាអ្នកកំណត់ ៕







ប្រភព ៖ LookingToday
EmoticonEmoticon