Monday, February 20, 2017

ពេជ្រ សោភា ទម្លាយទំនាក់ទំនងរវាងខ្លួន និងងួន ចាន់ដេវីត កាន់តែច្បាស់!

ភ្នំពេញ៖ ក្រោយផ្ទុះព័ត៌មានអាស្រូវរបស់តារាចម្រៀងល្បីល្បាញ អ្នកនាង ពេជ្រ សោភា និងលោក ងួន ចាន់ដេវីត ម្ចាស់បទ «រាំញីកែងជើង» ដ៏ល្បីល្បាញ ថាអ្នកទាំងពីរមានទំនាស់ផ្ទៃក្នុង ដោយបែកបាក់សាមគ្គីភាពជាមួយគ្នា បានធ្វើឱ្យអ្នកគាំទ្រពិតជាមានការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង។
ក្រោយមកក៏មានលេចឮថា អ្នកនាង ពេជ្រ សោភា និង ងួន ចាន់ដេវីត ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាពីមុនទៀតផង ទើបក្រោយពេលដែលខ្លួនលាតត្រដាងស្នេហាជាសាធារណៈជាមួយ ឆឹម សក្កដា ធ្វើឱ្យដេវីត អន់ចិត្តចង់ដើរចេញពីហង្សមាស និងងាកមកចាប់ដៃគូថ្មី ជាមួយកញ្ញាស្រស់ស្អាត ទេព បូព្រឹក្ស វិញ ។ 
ដោយរឿងនេះបានធ្វើឱ្យអ្នកនាង ពេជ្រ សោភា មិនអាចទទួលយកបានទេ ព្រោះនាងចាត់ទុកដេវីត ដូចជាប្អូនប្រុស ហើយក៏ប្រាប់ថានាងមិនស្រលាញ់បុរស ដែលមានអាយុប្អូនខ្លួនដែរ។
យោងតាមបទសម្ភាសន៍ រវាងអ្នកនាង ពេជ្រ សោភា ជាមួយប្រភពព័ត៌មានVOD បានឲ្យដឹងថា៖ «ខ្ញុំចង់បញ្ជាក់ថាខ្ញុំ និងដេវីត អាយុខុសគ្នាឆ្ងាយណាស់ ហើយទៅរួចដែរ ដែលដេវីតគាត់មកពាក់ព័ន្ធខ្ញុំចឹងទៅកើត ជាក់ស្ដែងខ្ញុំស្រឡាញ់ សក្កដា ដោយសារតែ សក្កដា ឆ្នាំដំណាលខ្ញុំ ហើយអាយុបងខ្ញុំ៣ខែ មិនមែនឲ្យតែគេធ្វើល្អខ្ញុំចេះតែទទួលយកទេ»
ក្រៅពីនេះរឿងដែលថា អ្នកទាំងពីរមិនសូវបានឡើងឆាកជាមួយគ្នាដូចកាលពីលើកមុន នាងក៏បានប្រាប់ថា ដោយសារតែបច្ចុប្បន្នដេវីតមានប្រជាប្រិយភាពខ្លាំង និងមានតម្លៃខ្លួនយ៉ាងខ្ពស់ទៅតាមកម្មវិធីតន្រ្តីតូចធំនានា និងម្យ៉ាងមានការមមាញឹកផលិតបទចម្រៀងផ្ទាល់ខ្លួន រៀងៗខ្លួនផង ទើបមិនសូវមានពេលដើរជាមួយគ្នាដូចមុន។
សោភា ប្រាប់ថា៖ «កាលពីមុន ដេវីត គាត់ទៅច្រៀងតាមខ្ញុំ តែឥលូវគាត់ត្រូវទារតម្លៃខ្លួនផ្សេង ហើយខ្ញុំផ្សេង ដល់ចឹងម្ចាស់កម្មវិធីខ្លះគាត់អត់មានលទ្ធភាពទេ ចឹងហើយទើបខ្ញុំនិង ដេវីត ច្រៀងជាមួយគ្នាមិនសូវញឹក ការពិតខ្ញុំនិង ដេវីត ចង់តែឡើងឆាកជុំគ្នាតើ!»។ 
អ្នកនាងបន្តថា៖ «ខ្ញុំនៅតែឆ្ងល់ គ្រាន់តែខ្ញុំ និងដេវីត មិនសូវបានឡើងឆាកជាមួយគ្នា ក៏ថាពួកខ្ញុំប្រេះស្រាំ ហើយឥលូវទៅជាថាពួកខ្ញុំធ្លាប់រួមរស់ជាមួយគ្នា និងថា ដេវីត ដើរចេញពីខ្ញុំ ដោយសារតែ សក្កដា អីណាទៀត!»
ងាកមកលោក ងួន ចាន់ដេវីត ឯណេះវិញក៏បានប្រាប់ឱ្យថា លោក និងអ្នកនាង ពេជ្រ សោភា គ្មានការបែកបាក់គ្នានោះទេ ហើយលោកក៏គ្មានគម្រោងដើរចេញពីហង្សមាសដែរ តែដោយសារតែជាប់រវល់ផលិតបទចម្រៀង ព្រមទាំងតម្លៃខ្លួននៅលើទីផ្សារហក់ឡើងខ្ពស់គួរឱ្យចាប់អារម្មណ៍ ទើបលោកមិនសូវបានដើរច្រៀងជាមួយអ្នកនាង ពេជ្រ សោភា។
ទន្ទឹមគ្នានេះ លោក ដេវីត ក៏បានប្រាប់ថាចំពោះបទចម្រៀង «ព្រះបញ្ជូនមក (Son of God)» ដែលទើបតែចេញ លោកច្រៀងក៏គ្មានបំណងរិះគន់ដល់ ពេជ្រ សោភា ដែរ ព្រោះបទនេះធ្វើយូរហើយតាំងពីឆ្នាំ២០១៦មកម្ល៉េះ។
ដេវីតថា៖ «ហ្វេនខ្លះថាប្រហែលមកពីខ្ញុំបែកគ្នាជាមួយគាត់ហើយ ទើបច្រៀងដៀលគាត់ក្នុងបទចម្រៀងថ្មី ការពិតអត់មានសោះ បទហ្នឹងមិនមែនទើបតែធ្វើណា បើមិនជឿកាលឆែកវីដេអូថ្ងៃឆ្លងឆ្នាំឃើញខ្ញុំច្រៀងហើយ!»។ នេះបើយើងតាមសម្តីដែលលោកបានប្រាប់ VOD ។ 
ចំណែកឯរឿងដែលថា លោក និង ពេជ្រ សោភា មានទំនាក់ទំនងស្នេហាជាមួយគ្នានោះគឺជារឿងដែលមិនអាចទទួលបាននោះទេ៕
ពេជ្រ សោភា និង ងួន ចាន់ ដេវីត


EmoticonEmoticon